khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ សហការជាមួយក្រុមគ្រូពេទ្យ(AMH)ចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខណ្ឌពោធិ៍សែនជ័យ
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកក្រុម (រាជធានីភ្នំពេញ)  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងមានការចូលរួមដោយឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៃប្រទេសបារាំងប្រចាំនៅកម្ពុជា(AMH) បានចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឥតយកកម្រៃ នៅក្នុងបរិវេណវត្តតាំងកសាងខាងត្បូង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដា្ឋន យុវជន ស.ស.យ.ក និងកងកំលាំងសង្កាត់។

    ក្នុងឱកាសនោះផងដែរ ឯកឧត្តម ង៉ែត ចដ្តាវី បានជូននូវលិខិតថ្លៃងអំណរគុណ និងវត្ថុអនុស្សាវីយ៍ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។

    សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ នៅកម្ពុជា (AMH) ចុះពិនិត្យព្យាបាលជំងឺទូទៅជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មានរយៈពេលចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ